រដ្ឋបាលខេត្តក្រចេះ

Kratie Administration

ឯកឧត្តម ងួន រតនៈ អញ្ជើញចូលរួមជាអធិបតីភាពក្នុងពិធីបិទវគ្គបណ្តុះបណ្តាលការគ្រប់គ្រងសហគ្រាស និងការផ្តួចផ្តើមឱ្យស្រ្តីប្រើប្រាស់បច្ចេកវិទ្យា គមនាគមន៍ព័ត៌មានវិទ្យាក្នុងភូមិ១ ផលិតផល១ និងការលើកកម្ពស់ព័ត៌មានវិទ្យា ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន

ដោយ Adminចំនួនទស្សនា (243)

ថ្ងៃសុក្រ ៣រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្ត អញ្ជើញជាអធិបតីភាពក្នុងពិធីបិទវគ្គបណ្តុះបណ្តាលការគ្រប់គ្រងសហគ្រាស និងការផ្តួចផ្តើមឱ្យស្តីប្រើប្រាស់បច្ចេកវិទ្យា គមនាគមន៍ព័ត៌មានវិទ្យាក្នុងភូមិ១ ផលិតផល១ និងការលើកកម្ពស់ព័ត៌មានវិទ្យា ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន នៅសាលាខេត្តបាត់ដំបង។

នៅក្នុងវគ្គនេះមានការអញ្ជើញចូលរួមពី លោកអភិបាលរងខេត្ត អស់លោក លោកស្រី ប្រធាន អនុប្រធាន មន្ទីរពាក់ព័ន្ធ លោក លោកស្រីអភិបាលរងក្រុង ស្រុក សហគ្រាស អាជីករ និងនិស្សិត ។

ឯកឧត្តម បិណ្ឌត សូ ណយ អគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិភូមិ១ ផលិតផល១ បានឡើងរាយការណ៍សង្ខេបពីលទ្ធផលនៃវគ្គជូនគណៈអធិបតី និងសមាជិក សមាជិកា នៃអង្គសិក្ខាសាលាបានជ្រាប។

ឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តបានថ្លៃងអំណរគុណចំពោះអគ្គលេខាធិការគណៈកម្មាធិការជាតិភូមិ១ផលិតផល១ និងអង្គការ JICA ដែលបានរៀបចំវគ្គបណ្តុះបណ្តានេះឡើង ឯកឧត្តមបានសម្តែងនូវការគាំទ្រចំពោះការផ្តួចផ្តើមឱ្យស្ត្រីប្រើប្រាស់បច្ចេកវិទ្យា ការគ្រប់គ្រងព័ត៌មាន ការចែករំលែកបទពិសោធន៍គ្នាទៅវិញមកផ្នែកព័ត៌មានវិទ្យានេះ។

ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តបានមានប្រសាសន៍បន្តថា ក្នុងបទបង្ហាញបានវគ្គបណ្តុះនេះបានបង្ហាញពីគោលនយោបាយជាតិ និងចលនាភូមិ១ ផលិតផល១ នោះជាគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីគាំទ្រសហគ្រាសធនតូច និងមធ្យម មានតួនាទីកាន់តែសំខាន់ក្នុងការជួយអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានឱ្យកាន់តែរីកចម្រើន និងស្រូបយកកម្លាំងពលកម្ម បង្កើនមុខរបរបងប្អូនប្រជាពលរដ្ឋតាមមូលដ្ឋាននៅតាមសហគ្រាសនីមួយៗ។

ឯកឧត្តមបានបន្តទៀតថា សហគ្រាសធនតូច និងមធ្យម ត្រូវបន្តខិតខំពង្រឹងសមត្ថភាព គុណភាព ការវិចខ្ចប់ ដើម្បីធ្វើការប្រកួតប្រជែងស្រូបយកទីផ្សារក្នុងស្រុក និងក្រៅស្រុក ។

ជាចុងបញ្ចប់ក៏មានការចែកវិញ្ញាបណ្ណបត្របញ្ជាក់ការសិក្សាដល់សិក្ខាកាម និងមានវត្ថុអនុស្សាវរីយ៍ជូនគណៈអធិបតីផងដែរ៕

សេវាពេញនិយម
បណ្ណាល័យព័ត៌មាន
លេខអគ្គិភ័យ016 717 129 017 448 348
លេខសង្គ្រោះគ្រោះថ្នាក់ចរារចរណ៍015 836 969 077​ 747 496
លេខទទួលព័ត៌មាន(ប៉ូលីស)0977780014
សេវាថ្មីៗ

KRATIE WEATHER

ព័ត៌មានជាប់ទាក់ទង

អាសយដ្ឋាន: តិរិវិថីសុរាម្រិត សង្កាត់ក្រចេះ ក្រុងក្រចេះ

អ៊ីមែល : info@kratie.gov.kh

លេខទូរស័ព្ទ : (+855)

© 2019

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តក្រចេះ

កែប្រែចុងក្រោយ : 1 ម៉ោងមុន