រដ្ឋបាលខេត្តក្រចេះ

Kratie Administration

ឯកឧត្តមប្រធានក្រុមប្រឹក្សាធម្មនុញ្ញ និងលោកជំទាវ នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុ ប្រគេនព្រះសង្ឃ ក្នុងវត្តចំនួន៨ ក្នុងស្រុកចិត្របុរី ថ្ងៃព្រហស្បត្តិ៍ ៩រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃ២៥ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ និង ឯកឧត្តម ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត អមដំណើរឯកឧត្តម អុឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ បាននាំទៀនព្រះវស្សា និងទេយ្យវត្ថុ ប្រគេនព្រះសង្ឃគង់ចំាព្រះវស្សានៅវត្តចំនួន០៨វត្ត ក្នុងស្រុកចិត្របុរី ខេត្តក្រចេះ ក្នុងវត្តជួរក្រូច ឃុំថ្មអណ្តើក ស្រុកចិត្របុរី ដោយមានការអញ្ជើញចូលរួមពីមន្រ្តីរាជការ និងពុទ្ធបរិស័ទយ៉ាងច្រើនកុះករ ។ មានប្រសាសន៍ក្នុងពិធី ឯកឧត្តមប្រធានក្រុមប្រឹក្សាធម្មនុញ្ញ បញ្ជាក់ថា ៖ ពិធីបុណ្យចូលព្រះវស្សាដែលមានរយៈពេលបីខែ ដែលចូលមកដល់នៅថ្ងៃ១រោច ខែអាសាឍ រហូតដល់ទី១៥កើត ខែអស្សុជ។ ចូលព្រះវស្សាគឺជាព្រះវិន័យដែលព្រះសម្មាសម្ពុទ្ធទ្រង់បញ្ញត្តិឡើង ដើម្បីឲ្យព្រះសង្ឃសាវ័ក ប្រតិបត្តិដោយត្រូវគង់ចំាព្រះវស្សានៅក្នុងទីវត្តអារាម ដើម្បីសិក្សាព្រះធម៌វិន័យ និងប្រតិបត្តិតាមពុទ្ធបញ្ញត្ត ។ ជាការទ្រទ្រង់ដល់ព្រះសង្ឃ នៅក្នុងរយៈបីខែនេះ ប្រជាពុទ្ធបរិស័ទតែងតែនាំយកនូវទេយ្យទាន ដូចជា អង្ករ ទៀន ធូប ប្រេង ស្បង់ ចីវរ សំពត់ សាដក និងគ្រឿងសម្ភារៈដ៏ទៃទៀតទៅប្រគេនព្រះសង្ឃតាមវត្តអារាម។ ជារៀងរាល់ឆ្នាំបាននាំយកទេយ្យទាន និងទៀនព្រះវស្សាប្រគេនដល់ព្រះសង្ឃតាមវត្តអារាមនានា តាមកន្លងប្រពៃណី។ ដោយសារប្រទេសជាតិមានសុខសន្តិភាព ការរៀបចំពិធីបុណ្យសាសនា មិនថាតែសាសនាព្រះពុទ្ធនោះទេ បានប្រព្រឹត្តទៅមានលក្ខណៈអធិបអធម និងសប្បាយជ្រះថ្លាជាទីបំផុតតាមជំនឿរបស់ប្រជាពលរដ្ឋរៀងៗខ្លួន ។ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា វិស័យពុទ្ធចក្រ និងអាណាចក្រ មានការរីកចម្រើនទន្ទឹមគ្នា ក្នុងវត្តអារាម ផ្លូវថ្នល់ ស្ពាន ប្រឡាយទឹក សាលារៀន មន្ទីរពេទ្យ សំណង់អគារតូចធំ បានរីកដុះដាលពីមួយថ្ងៃទៅមួយថ្ងៃ ចំណែកជីវភាពប្រជាពលរដ្ឋបានប្រសើរឡើងជាលំដាប់ ៕ បញ្ជាក់ថា ៖ វត្តទាំង៨ ទទួលបានទៀនវស្សា ០១គូ ស្លាដក ០១ អង្ករ០៣បាវ ត្រីខ០៥កេស មីកេសធំ០២ កេស ទឹកសុទ្ធវីតាល់០៥កេស និងបច្ច័យ៨០ម៉ឺនរៀល ដោយឡែកវត្តព្រះមេគណខេត្ត ទទួលបានបច្ច័យចំនួន១លានរៀល ៕

ដោយ Adminចំនួនទស្សនា (25)
សេវាពេញនិយម
បណ្ណាល័យព័ត៌មាន
លេខអគ្គិភ័យ016 717 129 017 448 348
លេខសង្គ្រោះគ្រោះថ្នាក់ចរារចរណ៍015 836 969 077​ 747 496
លេខទទួលព័ត៌មាន(ប៉ូលីស)0977780014
សេវាថ្មីៗ

KRATIE WEATHER

ព័ត៌មានជាប់ទាក់ទង

អាសយដ្ឋាន: តិរិវិថីសុរាម្រិត សង្កាត់ក្រចេះ ក្រុងក្រចេះ

អ៊ីមែល : info@kratie.gov.kh

លេខទូរស័ព្ទ : (+855)

© 2019

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តក្រចេះ

កែប្រែចុងក្រោយ : 37 នាទីមុន