រដ្ឋបាលខេត្តក្រចេះ

Kratie Administration

រដ្ឋបាលខេត្តក្រចេះ

Kratie Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ឯកឧត្តម វ៉ា ថន អភិបាលខេត្ត ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកក្កដា និងលើកទិសដៅអនុវត្តការងារប្រចាំខែសីហា ឆ្នាំ២០១៩ ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវជាអភិបាលរងខេត្ត លោក លោកស្រីជាប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត អភិបាលស្រុក ក្រុង និងមន្ត្រីពាក់ព័ន្ធជុំវិញខេត្ត។

ដោយ Adminចំនួនទស្សនា (67)

កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកក្កដា និងទិសដៅអនុវត្តប្រចាំខែសីហារបស់រដ្ឋបាលខេត្ត នៅព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៩ នៅសាលប្រជុំសាលាខេត្តក្រចេះ ឯកឧត្តម វ៉ា ថន អភិបាលខេត្ត ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកក្កដា និងលើកទិសដៅអនុវត្តការងារប្រចាំខែសីហា ឆ្នាំ២០១៩ ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវជាអភិបាលរងខេត្ត លោក លោកស្រីជាប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត អភិបាលស្រុក ក្រុង និងមន្ត្រីពាក់ព័ន្ធជុំវិញខេត្ត។ នៅក្នុងអង្គពិធីបណ្ដាមន្ទីរ អង្គភាព ស្រុក ក្រុងបានលើកឡើងពីសកម្មភាពនៃការអនុវត្តការងារដែលសម្រេចបាននូវសមិទ្ធផលជាច្រើនដូចជាក្នុងការការពាសន្តិសុខ សណ្ដាប់ធ្នាប់សង្គម ការងារជួយដោះស្រាយដល់ប្រជាពលរដ្ឋរងគ្រោះ ការដោះស្រាយបញ្ហាដីធ្លី ការងារប្រយុទ្ធប្រឆាំងនិងគ្រឿងញៀន ការបង្ក្រាប់បទល្មើសផ្សេង និងការងារអនុវត្តគោលនយោបាយភូមិ.ឃុំមានសុវត្ថិភាព ពិសេសការងារ ដោះស្រាយជូនប្រជាពលរដ្ឋតាមរយៈនៃវេទិការសាធារណៈ ។ បន្ទាប់ពីក្ដាប់បាននូវរបាយការណ៏ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះបានសម្ដែងការកោតសសើរចំពោះការខិតខំយ៉ាងសស្រាក់សស្រាំបំផុតពីថ្នាក់ដឹកនាំ មន្រ្តីរាជការ កងកម្លាំងមានសមត្ថកិច្ច អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ដែលបាននាំមកនូវជោគជ័យដ៏ត្រចះត្រចង់ជូនរាជរដ្ឋាភិបាលកម្ពុជាដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ។ ទន្ទឹមនិងសមិទ្ធដែលសម្រេចបានឯកឧត្តម វ៉ា ថន អភិបាលខេត្តបានជំរុញឲ្យមន្ត្រីគ្រប់លំដាប់ថ្នាក់មានការខិតខំប្រឹងប្រែងបន្តទៀត ក្នុងការពង្រឹងប្រសិទ្ធភាពគ្រប់គ្រង់ភូមិ ឃុំ សង្កាត់មានសុវត្តិភាព ហើយថ្នាក់ដឹកនាំ មន្រ្តីរាជការ កងកម្លាំងមានសមត្ថកិច្ច អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ គឺត្រូវខិតខំប្រឹងប្រែងបន្ដធ្វើការកំណែទម្រងការអភិវឌ្ឍសេដ្ឋកិច្ច ការដោះស្រាយបញ្ហា ជីវភាព និងយុត្តិធ៌មសង្គមដ៏មានប្រសិទ្ធភាព ជាពិសេសត្រូវខិតខំបម្រើ និងបញ្ចេញសមិទ្ធផលជូនប្រជាជនអោយបានកាន់តែទ្វេរដង ដើម្បីកុំអោយប្រជាពលរដ្ឋមានការខកចិត្ត និងខុសពីការរំពឹងទុក ។ ឯកឧត្តម វ៉ា ថន ក៏បានណែនាំដល់សមត្ថកិច្ចពាក់ព័ន្ធបន្តសហការជាមួយគណៈជាតិបង្ក្រាបបទល្មើសធនធានធម្មជាតិ និង ត្រូវតាមដានសភាពការគ្រោះមហន្តរាយ រៀបចំផែនការត្រៀមបង្ការគ្រោះមហន្តរាយ ផ្សព្វផ្សាយកិច្ចសហការក្នុងការដំណើការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនាសម័យប្រឡងថ្ងៃទី១៩/២០ សីហាខាងមុខនេះ ជាពិសេសសមត្ថកិច្ចទាំងអស់ត្រូវធ្វើការបង្ក្រាប់បទល្មើស លួច ឆក់ ប្លន់ បទល្មើសគ្រឿងញៀនដើម្បីអោយភូមិ-ឃុំមានសុវត្តិភាពជូនដល់ប្រជាជន ។ ជាមួយគ្នានេះដែរត្រូវបន្តចូលរួមគាំទ្រ ដល់ការអភិវឌ្ឍនៅមូលដ្ឋានរបស់ខ្លួន រួមទាំងបញ្ហាសន្តិសុខ សណ្ដាប់ធ្នាប់សង្គម ព្រមទាំងសកម្មភាពមនុស្សធ៌ម និង សង្គមផ្សេងៗទៀតក៏ដូចជាការជួយចាស់ជរាគ្មានទីពឹង និងប្រជាពលរដ្ឋដែលទីទ័លក្រមានជីវភាពលំបាកខ្លាំង និងជួយឧបត្ថម្ភដល់គ្រួសារប្រជាពលរដ្ឋដែលជួបគ្រោះមហន្តរាយធម្មជាតិ ដោយមិនប្រកាន់នៅនិន្នាការ ណាមួយឡើយ ៕

សេវាពេញនិយម
បណ្ណាល័យព័ត៌មាន
លេខអគ្គិភ័យ016 717 129 017 448 348
លេខសង្គ្រោះគ្រោះថ្នាក់ចរារចរណ៍015 836 969 077​ 747 496
លេខទទួលព័ត៌មាន(ប៉ូលីស)0977780014
សេវាថ្មីៗ

KRATIE WEATHER

ព័ត៌មានជាប់ទាក់ទង

អាសយដ្ឋាន: តិរិវិថីសុរាម្រិត សង្កាត់ក្រចេះ ក្រុងក្រចេះ

អ៊ីមែល : info@kratie.gov.kh

លេខទូរស័ព្ទ : (+855)

© 2019

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តក្រចេះ

កែប្រែចុងក្រោយ : 2 សប្ដាហ៍មុន