រដ្ឋបាលខេត្តក្រចេះ

Kratie Administration
ស្វែងរក

ឯកឧត្តម វ៉ា ថន បានចូលរួម វេទិកាសន្ទនារវាងវេទិកាសម្ព័ន្ធសង្គមស៊ីវិល ជា មួយអង្គការ សមាគម សហជីព និងសហគមន៍ ក្រោមប្រធានបទ “ការពង្រឹងកិច្ចសហការរវាងអង្កការសង្គមស៊ីវិល និងរដ្ឋាភិបាល សំដៅសម្រេចបានក្របខណ្ឌ័គោលដៅអភិវឌ្ឍប្រកបដោយចីរភាពកម្ពុជា” ។

  • 1.5ពាន់
  • ដោយ Admin

ព្រឹកថ្ងៃច័ន្ទ ៤រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ វេទិកាសន្ទនាជាមួយសង្គមស៊ីវិលក្នុងខេត្តក្រចេះក្រោមប្រធានបទ «ការពង្រឹងកិច្ចសហការរវាងអង្គការសង្គមស៊ីវិលនិងរាជរដ្ឋាភិបាល សំដៅសម្រេចបាននូវក្របខ័ណ្ឌគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា» ត្រូវបានរៀបចំដោយវេទិកាសម្ព័ន្ធសង្គមស៊ីវិល(វ.ស.ស.) ដោយសហការជាមួយរដ្ឋបាលខេត្តក្រចេះឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមប្រឹក្សាភិបាល វ.ស.ស. និងឯកឧត្ដម វ៉ា ថន អភិបាលខេត្ត ដោយមានការចូលរួមពី ឯកឧត្ដម លោកជំទាវ អភិបាលរងខេត្ត តំណាងក្រុមការងារក្រសួង តំណាងមន្ទីរ-អង្គភាពចំណុះជុំវិញខេត្ត រួមទាំងលោកលោកស្រីតំណាងអង្គការ សមាគម សហជីព និងសហគមន៍នានានៅក្នុងខេត្តជាច្រើននាក់។

វេទិការដ៏មានសារៈសំខាន់នេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីឱ្យអង្គការសង្គមស៊ីវិលនៅក្នុងខេត្តក្រចេះ បានស្វែងយល់អំពីគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជាឆ្នាំ២០៣០ ក៏ដូចជាបានជ្រាបកាន់តែច្បាស់អំពីតួនាទី ភារកិច្ច និងកាតព្វកិច្ចតាមផ្លូវច្បាប់នានា ដែលអង្គការសង្គមស៊ីវិលត្រូវបំពេញ ដើម្បីឈានទៅបង្កើតភាពជាដៃគូសហការប្រកបដោយប្រសិទ្ធភាព ជាមួយរាជរដ្ឋាភិបាលនិងភាគីពាក់ព័ន្ធ ក្នុងការចូលរួមធ្វើឱ្យសម្រេចបាននូវគោលដៅនេះ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅកម្ពុជា។ នៅក្នុងអង្គវេទិកាសន្ទនានេះ អង្គការសង្គមស៊ីវិល អាជ្ញាធរខេត្ត និងភាគីពាក់ព័ន្ធ ក៏បានលើកយកនូវបញ្ហាប្រឈមជាក់ស្តែង រួមទាំងសំណូមពរមួយចំនួន មកពិភាក្សាយ៉ាងផុសផុលនិងដោយត្រង់ទៅត្រង់មក ដើម្បីសហការស្វែងរកដំណោះស្រាយរួមគ្នា និងបង្កើតភាពជាដៃគូដោយឆន្ទៈស្មោះត្រង់រវាងគ្នា ព្រមទាំងត្រូវចូលរួមគោរពអនុវត្តច្បាប់ជាធរមាន សំដៅចូលរួមចំណែកដល់ការលើកកម្ពស់ជីវភាពរស់នៅនិងសុខុមាលភាពរបស់ប្រជាពលរដ្ឋនៅថ្នាក់មូលដ្ឋាន៕

អត្ថបទទាក់ទង