រដ្ឋបាលខេត្តក្រចេះ

Kratie Administration
ស្វែងរក

រមណីយដ្ឋានអន្លង់ផ្សោតកាំពី

  • 7.2ពាន់
  • ដោយ Admin

រមណីយដ្ឋានអន្លង់ផ្សោតកាំពី ៖ ជារមណីយដ្ឋានធម្មជាតិ ស្ថិតនៅចំចម្ងាយ១៥គ.ម តាមផ្លូវខេត្តលេខ៣៧៧ ខាងជើងទីរួមខេត្ត មានទីតាំងស្ថិតនៅភូមិកាំពី ឃុំសំបុក ស្រុក ចិត្របុរី ខេត្តក្រចេះ។   អន្លង់ផ្សោតកាំពីជាអន្លង់មួយធំជាង គេក្នុងចំណោម អន្លង់ ទាំង ៥កន្លែងនៅក្នុងខេត្តក្រចេះ ដែលនៅទីនោះមានផ្សោតប្រ​មាណជាង ៣៩-៤០ក្បាល រស់នៅ​រមណីយដ្ឋានអន្លង់ផ្សោតកាំពីត្រូវបានបង្កើតឡើងនៅចុង ឆ្នាំ១៩៩៩។

សក្តានុពលទេសចរណ៍ ៖សម្រាប់ទទូលភ្ញៀវទេស​ចរជាតិ-អន្តរជាតិ និងអ្នកវិឡា សាស្ត្រសិក្សាស្រាវជ្រាវ ដែលចូលចិត្តទៅកាន់ទីនោះដើម្បីមើល និងធ្វើការ​សិក្សា ពីផ្សោតទន្លេមេគង្គដែលជាថនិកសត្វដ៏កំរ នៅសេសសល់តិចតួចនៅលើ ពិភពលោក ។ ​ទទឹមនឹងនោះ ចំនួនភ្ញៀវទេសចរក្នុងស្រុកដែលចូលចិត្តដើរ លេងតាមដងទន្លេមេគង្គ កំពុងមានការកើនឡើង​គូរអោយកត់សំគាល់។

អត្ថបទទាក់ទង