រដ្ឋបាលខេត្តក្រចេះ

Kratie Administration
ស្វែងរក

រមណីយដ្ឋានវត្តវិហារសសរ១០០

  • 2.5ពាន់
  • ដោយ Admin

រមណីយដ្ឋានវត្តវិហារសសរ១០០ ៖ ជារមណីយដ្ឋានវប្បធម៌-ប្រវត្តិសាស្រ្ត មានទីតាំងស្ថិតនៅក្នុង ភូមិសំបូរ ឃុំសំបូរ​ ​ស្រុកសំបូរ ខេត្តក្រចេះ ចម្ងាយ ៣៦​ គ.ម ពីទីរួមខេត្ត ភ្ញៀវទេសចរអាចធ្វើដំណើរតាមផ្លូវខេត្តលេខ៣៧៧ តាមផ្លូវចាក់កៅស៊ូ។ ស្រុកសំបូរ គឺជាអតីតរាជធានីខ្មែរ​ ពីសម័យចេនឡា ដែលមានឈ្មោះថា “សម្ភពបុរៈ” ។​

វិហារសសរ ១០០ ត្រូវបានសាងសង់លើកដំបូងក្នុងសតវត្សទី១៦ ដោយព្រះបាទចន្ទរាជា ដោយ​សង់ពីឈើដែលមានសសរចំនួន ១០០ដើម។ នៅសម័យ​ប៉ុល-ពត ព្រះវិហារត្រូវបានរុះរើបំផ្លាញអស់មួយភាគធំ ហើយវិហារនេះត្រូវបានជួសជូលជាបន្ត​បន្ទាប់ ព្រះវិហារត្រូវបានកសាងឡើង​វិញពីឥដ្ឋ លើទីតាំងចាស់ដែលមានសសរចំនួន១២៦ដើម។​

            សំបូរមានលក្ខណៈពិសេសមួយលើផ្នែកព្រះពុទ្ធសាសនាគឺមានវត្តចំនួន០៤កន្លែង មានព្រះវិហារដែលមាន​​ព្រះពុទ្ធបដិមាបែរព្រះភក្រ្តទៅរកទិសធំៗទាំង០៤គឺ៖

  • វិហារ សសរ ១០០         :  បែរព្រះភក្រ្តទៅទិសខាងជើង
  • វិហារ គោក       :បែរព្រះភក្រ្តទៅទិសខាងកើត
  • វិហារ លាវ        :បែរព្រះភក្រ្តទៅទិសខាងលិច
  • គោកវិហារ        :បែរព្រះភក្រ្តទៅទិសខាងត្បូង(គោកវិហារសព្វថ្ងៃបែកបាក់អស់នៅសល់តែ​គ្រឹះប៉ុណ្ណោះ)។

            នៅក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ អ្នកស្រុកសំបូរមានប្រពៃណីប្រារព្ធធ្វើពិធីបុណ្យ​ចូលឆ្នាំរយៈពេល០៩ថ្ងៃ ១វត្តធ្វើ ៣ថ្ងៃ ចាប់ពីថ្ងៃទី១៣ ខែមេសា រហូតដល់ ថ្ងៃទី២១ ខែមេសា ​រៀងរាល់ឆ្នាំ ។

អត្ថបទទាក់ទង