រដ្ឋបាលខេត្តក្រចេះ

Kratie Administration
ស្វែងរក

រមណីយដ្ឋានភ្នំសំបុក

  • 5.5ពាន់
  • ដោយ Admin

រមណីយដ្ឋានភ្នំសំបុក៖ជារមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្រ ចម្ងាយ ១០គ.ម តាមផ្លូវខេត្តលេខ៣៧៧ ទៅស្ទឹងត្រែង ស្ថិតនៅ ឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ។

ភ្នំសំបុក ជាកូនភ្នំតូចមួយមានកំពស់ប្រមាណ ៧០ម ស្ថិតនៅ ២០០ម ខាងកើតផ្លូវ ។ មានផ្លូវតូច​មួយក្រាលក្រួសក្រហម បែកខាងស្ដាំដៃ ចូលទៅដល់ជើងភ្នំ ។ទីភ្នំដុះទៅដោយរុក្ខជាតិជាច្រើនប្រភេទ ដែលមានវាយឈ្មោះវិឡាសាស្រ្ត នៃប្រភេទរុក្ខជាតិ​នីមួយៗ ភ្ជាប់ទៅនឹងដើម។ ទីភ្នំមាន៣ថ្នាក់នឹងមានជណ្ដើរថ្មឡើង​៣ជាន់។ ភ្ញៀវអាចឡើង​ទៅ​ដល់ជាន់ទី១តាមជណ្ដើថ្ម ឬបើករថយន្ដឡើង វង់តាមផ្លូវចាក់ស៊ីម៉ង់បាន។ នៅលើភ្នំមានកូនវិហារ ​កុដិ និងតូបជាច្រើនដែលជាទីស្នាក់នៅរបស់​ ព្រះសង្ឃ និង​ តាជី យាយជី។ ជាន់នីមួយៗមានផ្លូវព័ទជុំវិញ​ និងមានបង់សម្រាប់ភ្ញៀវអង្គុយយកខ្យល់អាកាសត្រជាក់បរិសុទ្ធ និងគយគន់ទិដ្ឋភាពស្រែចម្ការភូមិអ្នកស្រុក និងទន្លេមេគង្គ ។

សកម្មភាពទេសចរ ៖ សម្រាប់ភ្ញៀវគឺអាច​ដើកម្សាន្តលើភ្នំដើម្បីស្រូបខ្យល់អាកាសបរិសុទ្ធ និងគយគន់ទេសភាពវាលស្រែ ព្រៃព្រឹក្សា និងដងទន្លេមេគង្គដ៏ស្រស់ស្អាត។ ហើយក៏ជាទីកន្លែងសក្ការៈបូជា និងធ្វើសមាធិ(វិបស្សនា) សម្រាប់អ្នកមានជំនឿ និងគោរពព្រះពុទ្ធសាសនា ផងដែរ។ តាមការនិទាន កាលដើមឡើយជើងភ្នំសំបុកមានរ៉ែមាសយ៉ាងច្រើន រហូតដល់ជាងទងស្ដេចទៅធ្វើគ្រឿងអលង្កានៅទីនោះ ។ ប្រជាជនក៏ហៅទីនៅថា សំបុកមាស រួចក្រោយមកក៏ក្លាយជា ភ្នំសំបុកមក​ទល់សព្វថ្ងៃនេះ ។

អត្ថបទទាក់ទង