រដ្ឋបាលខេត្តក្រចេះ

Kratie Administration

រដ្ឋបាលខេត្តក្រចេះ

Kratie Administration

ក្រុមប្រឹក្សាខេត្តបើកកិច្ចប្រជុំសាមញ្ញលើកទី១៦ អាណត្តិទី៣ ឆ្នាំ២ របស់ខេត្តក្រចេះ

ដោយ ឌី សំបូររ័ត្នចំនួនទស្សនា (68)

ព្រឹកថ្ងៃព្រហស្បតិ៍ ៨រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ ក្រុមប្រឹក្សាខេត្តក្រចេះ ដឹកនាំដោយឯកឧត្តម ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត បើកកិច្ចប្រជុំសាមញ្ញលើកទី ១៦ អាណត្តិទី៣ ឆ្នាំទី២ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម វ៉ា ថន អភិបាលបាលខេត្ត និងឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត មន្រ្តីរាជាការជុំវិញខេត្ត ក្រុមប្រឹក្សាក្រុងស្រុក ព្រមទាំងអ្នកពាក់ព័ន្ធផងដែរ ។ ក្នុងកិច្ចប្រជុំឯកឧត្តម ហឿ ស៊ីយ៉ែម ប្រធានអង្គប្រជុំ បានផ្តោតសំខាន់លើបញ្ហា ក៏ដូចជាការងារមួយចំនួនដែលមន្ទីរ អង្គភាពពាក់ព័ន្ធបានបំពេញកន្លងមករួមមាន ៖ ការងារត្រួតពនិត្យទីតាំងអាជីវកម្ម មូបក្រួស ខ្សាច់ និងការវិចខ្ចប់ ដឹកជញ្ជូន -ការងារដាក់ផ្លាកសញ្ញាចរាចរណ៍តាមទីតាំងប្រជុំជន ដូចជាជុំវិញផ្សារក្រុងក្រចេះ -ការងារធារាសាស្រ្ត -ការងារទេសចរណ៍ -សុខាភិបាល និងការងារអប់រំសិក្សាជាដើម ។ ក្នុងនោះដែរឯកឧត្តម វ៉ា ថន អភិបាលខេត្ត បានមានប្រសាសន៍លើកឡើង និងជម្រុញបន្ថែមទាក់ទង និងអាជីវកម្មអ្នកដឹកជញ្ជូន និងវិចខ្ចប់ ក្រួស ខ្សាច់ មន្ទីរសាធារណការ និងដឹកជញ្ជូន ត្រូវពង្រឹងការចុះត្រួតពិនិត្យលើបច្ចេកទេសការវិចខ្ចប់ និងត្រូវចាត់វិធានការតឹងរឹង ចំពោះករណីនេះ ដើម្បីបញ្ជៀសពីការបង្ករគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរ និងសោភ័ណ្ឌភាពសាធារណៈ -ការងារប្រព័ន្ធធារាសាស្រ្ត ដោយស្ថានភាពទឹកពេលនេះមានកម្ពស់ទាប មិនឡើងចូលព្រែក ឬអាងស្តុប ដូច្នេះសុំមន្ទីរជំនាញចុះពិនិត្យទីតាំងអាង និងឲ្យធ្វើសំណើរ និងផែនការទៅក្រសួង និងគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយជួយដោះស្រាយ ក៏ដូចជាផ្សព្វផ្សាយដល់កសិករដែលធ្វើស្រែប្រាំង សុំឲ្យបង្វែរទៅដាំដំណាំរួមផ្សំ ដែលមានរយ:ពេលខ្លី និងប្រើប្រាស់ទឹកតិច -ការងារទេសចរណ៍ខេត្ត ឃើញថាមានការងើបឡើងវិញជាបណ្តើរៗគួរកត់សម្គាល់ ហើយសុំបន្តធ្វើការអភិវឌ្ឍបន្ថែម ពិសេសនៅទីតាំងគោលដៅរបស់ភ្លៀវទេសចរណ៍ -ការងារសុខាភិបាល ទាក់ទងវិធានការការពារជំងឺកូវីដ-១៩ ពិសេសការងារចក្តាឡីស័ក សុំបន្តពង្រឹងលើការងាររបស់ខ្លួន ពិសេសគឺជំងឺគ្រុនឈីកតែម្តង -ការងារអប់រំ សុំឲ្យមន្ទីរពិនិត្យលើកម្មវិធីសិក្សាទាំងរដ្ឋ និងឯកជន ឲ្យដើរទាន់គ្នាស្របនឹងកម្មវិធីរបស់ក្រសួងអប់រំ -ការងារភូមិឃុំមានសុវត្ថិភាព ជម្រុញដល់អាជ្ញាធរភូមិ-ឃុំ-សង្កាត់ ត្រូវបន្តពង្រឹងផ្សព្វផ្សាយ និងចាត់វិធានការតាមការចាត់ប្រគល់ពីរដ្ឋបាលខេត្ត – សុំឲ្យអាជ្ញាធរមូលដ្ឋាន ពិសេសគណកម្មការគ្រប់វត្ត ត្រូវពង្រឹងលើការការពារទប់ស្កាត់ពីជំងឺកូវីដ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ ត្រូវមានទឹកអាល់កុល ឬជែល មានទីតាំងលាងដៃ និងសាប៊ូ ជម្រុញឲ្យពាក់ម៉ាស់ទាំងអស់គ្នា ជាពិសេសនៅពេលនេះការបើកសាលាឡើងវិញដំណាក់កាលទី២ សុំពង្រឹងទាំងគ្រូ ទាំងសិស្សឲ្យប្រកាន់ខ្ជាប់ និងអនុវត្តជាប្រចាំ -ការងារសន្តិសុខ ឃើញថាបានចូលរួមនិងខិតខំយ៉ាងសកម្មក្នុងការរក្សាសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋតាមមូលដ្ឋាន និងសុំឲ្យបន្តពង្រឹងការងារនេះ ។ឯកឧត្តមក៏បានបញ្ជាក់ថា ៖ ក្រោយបញ្ចប់បុណ្យភ្ជុំបិណ្ឌ ខេត្តនឹងធ្វើការចុះពិនិត្យ និងជួបសំណេះសំណាល ជាមួយប្រជាកសិករ ដើម្បីតម្រង់ទិសពួកគាត់ ឲ្យចេះកែច្នៃមុខរបរជីវភាពទៅតាមពេលវេលា និងស្ថានភាពរដូវកាល ។

សេវាពេញនិយម
បណ្ណាល័យព័ត៌មាន
លេខអគ្គិភ័យ016 717 129 017 448 348
លេខសង្គ្រោះគ្រោះថ្នាក់ចរារចរណ៍015 836 969 077​ 747 496
លេខទទួលព័ត៌មាន(ប៉ូលីស)0977780014
សេវាថ្មីៗ

KRATIE WEATHER

ព័ត៌មានជាប់ទាក់ទង

អាសយដ្ឋាន: តិរិវិថីសុរាម្រិត សង្កាត់ក្រចេះ ក្រុងក្រចេះ

អ៊ីមែល : info@kratie.gov.kh

លេខទូរស័ព្ទ : (+855)

© 2020

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តក្រចេះ

កែប្រែចុងក្រោយ : 6 ថ្ងៃមុន