រដ្ឋបាលខេត្តក្រចេះ

Kratie Administration

រដ្ឋបាលខេត្តក្រចេះ

Kratie Administration

ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី៣ ឆ្នាំ២០២០ របស់រដ្ឋបាលខេត្តក្រចេះ ។

ដោយ ឌី សំបូររ័ត្នចំនួនទស្សនា (76)

នៅព្រឹកថ្ងៃអង្គារ ៤រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៦ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម វ៉ា ថន អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី៣ ឆ្នាំ២០២០ និងលើកទិសដៅការងារបន្ត និងសកម្មភាពការងាររបស់គណៈបញ្ជា​កា​រ​​ឯកភាពខេត្ត នៅសាលប្រជុំមេគង្គ សាលាខេត្តក្រចេះ ។

ដោយមានការចូលរួមពី ឯកឧត្តម អភិបាលរងខេត្ត លោកមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងក្រចេះ  លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកស្នងការនគរបាលខេត្ត លោក-លោកស្រីប្រធាន អនុប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត លោក-លោកស្រីមន្ត្រីរាជការចំណុះសាលាខេត្ត និងអភិបាលក្រុង/ស្រុកទាំង៦ ។

ឯកឧត្តម វ៉ា ថន បានមានប្រសាសន៍ ទាក់ទងនឹងស្ថានភាពទឹកទន្លេមេគង្គខេត្តក្រចេះ ដែលមានកម្រិតទាបមិនអាចហូរចូលបឹង និងប្រព័ន្ធធារាសាស្រ្តផ្សេងៗ​ ដែលជាបញ្ហាប្រឈមដល់ប្រជាកសិករ ក្នុងការធ្វើស្រូ​វ​ប្រាំងនាពេលខាងមុខ ។ ក្នុងស្ថានភាពនេះ ឯកឧត្តម បានណែនាំដល់​មន្ទីរជំនាញ​ និងអាជ្ញាធរ​មូលដ្ឋាន ត្រូវផ្តោតយកចិត្តទុកដាក់លើការគ្រប់គ្រងទឹក ការបូមទឹកពីតំបន់ដែលមានប្រភពទឹក បញ្ចូលទៅក្នុងបឹង ព្រែក ដែលខ្វះទឹក ដើម្បីស្តុកទុក​សម្រាប់ប្រជាកសិករប្រើប្រាស់ និងស្រោចស្រប់ផលដំណាំ នារដូវប្រាំងខាងមុខហើយមន្ទីរពាក់ព័ន្ធត្រូវបន្តចុះជួបជាមួយកសិករដើម្បីផ្តល់ការគាំទ្រជាប្រចាំ ដើម្បីដោះស្រាយការលំបាកបន្ទាន់របស់ពលរដ្ឋ។

ពាក់ព័ន្ធនឹងកិច្ចការសន្តិសុខសង្គម ឯកឧត្តម វ៉ា ថន បានមានប្រសាសន៍ ក្រើនរំលឹកដល់គណៈបញ្ជាការឯកភាពស្រុក.ក្រុង ត្រូវបន្តផ្សព្វ​ផ្សា​យ និងអនុវត្តច្បាប់ចរាចរផ្លូវគោកឱ្យបានម៉ើងម៉ាត់ និងខិតខំចុះបង្ក្រាបបទល្មើសផ្សេងៗ ដើម្បីធានាសន្តិសុខសណ្ដាប់ធ្នាប់ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ ។ ជាពិសេស បន្តចុះអប់រំដល់យុវជនពីផលវិបាកនៃគ្រឿងញៀន និងបង្ក្រា​​បអ្នកជួញដូរគ្រឿងញៀនខុសច្បាប់ នៅតាមមូលដ្ឋាន ។ ឯកឧត្តម បានបន្ថែមទៀតថា អាជ្ញាធរមានសមត្ថកិច្ចក្រុង/ស្រុក ត្រូវបន្តយកចិត្តទុកដាក់ទប់ស្កាត់ការចូលទន្ទ្រានកាន់កាប់ដីព្រៃដោយខុសច្បាប់ និងការ​រំលោភ​បំពានដីចំណីផ្លូវសាធារណៈ ដែលធ្វើឱ្យបាត់បង់សោភ័ណភាព ប៉ះពាល់សណ្តាប់ធ្នាប់ចរាចរណ៍ និងការអភិវឌ្ឍ ក្នុងខេត្ត ។

ដោយឡែកចំពោះ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ប្រចាំឆ្នាំ២០២០ ឯកឧត្តម ប្រធានអង្គប្រ​ជុំ បានលើកទឹកចិត្តឱ្យអាជ្ញាធរក្រុង/ស្រុក ចុះផ្សព្វផ្សាយដល់ប្រជាពលរដ្ឋទាំងអស់ និងគាំទ្រដល់អាជ្ញាធរឃុំ/ស​ង្កា​ត់ ដើម្បីធានាការពិនិត្យបញ្ជីឈ្មោះ​ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ២០២០ ប្រព្រឹត្តិទៅដោយរ​លូ​ន ។   

សេវាពេញនិយម
បណ្ណាល័យព័ត៌មាន
លេខអគ្គិភ័យ016 717 129 017 448 348
លេខសង្គ្រោះគ្រោះថ្នាក់ចរារចរណ៍015 836 969 077​ 747 496
លេខទទួលព័ត៌មាន(ប៉ូលីស)0977780014
សេវាថ្មីៗ

KRATIE WEATHER

ព័ត៌មានជាប់ទាក់ទង

អាសយដ្ឋាន: តិរិវិថីសុរាម្រិត សង្កាត់ក្រចេះ ក្រុងក្រចេះ

អ៊ីមែល : info@kratie.gov.kh

លេខទូរស័ព្ទ : (+855)

© 2020

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តក្រចេះ

កែប្រែចុងក្រោយ : 6 ថ្ងៃមុន