រដ្ឋបាលខេត្តក្រចេះ

Kratie Administration

រដ្ឋបាលខេត្តក្រចេះ

Kratie Administration

ការដោះស្រាយស្តារឡើងវិញ ជូនប្រជាពលរដ្ឋដែលរងការខូចខាតស្រូវប្រាំង ដោយសារទឹកជំនន់ទន្លេមេគង្គនាពេលថ្មីៗនេះ ក្នុងខេត្តក្រចេះ ។

ដោយ ឌី សំបូររ័ត្នចំនួនទស្សនា (117)

បន្ទាប់ពីទទួលរងឥទ្ធិពលខ្យល់ព្យុះ និងភ្លៀងធ្លាក់ខ្លាំងរយៈពេលប៉ុន្មានថ្ងៃជាប់ៗគ្នាកន្លងទៅ ទឹកទន្លេមេគង្គ ដែលជាប្រភពទឹកដ៏សំខាន់មួយរបស់ប្រជាកសិករខេត្តក្រចេះ បានហក់ឡើងខ្លាំងនៅចុងរដូវទឹកជំនន់ ខែតុ​លា ដែលធ្វើឱ្យប៉ះពាល់ដល់ស្រូវប្រាំងរបស់ប្រជាកសិករ ចំនួន ២.២៧៥ហ.ត ក្នុងនោះខូចខាតទាំងស្រុង ចំនួន ១.៧០៤ហ.ត និងដំណាំរួមផ្សំ ចំនួន ៩៤ហ.ត ក្នុងស្រុកចិត្របុរី ឆ្លូង ព្រែកប្រសព្វ និងក្រុងក្រ​ចេះ។

ក្នុងការឆ្លើយតបជួយអន្តរាគមន៍ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ក្រុង ស្រុក ឃុំ ដែលមានឯកឧត្តម វ៉ា ថន ជាប្រធាន បានធ្វើការតាមដាន និងធ្វើរបាយការណ៍ស្តីពីចំនួនគ្រួសាររងគ្រោះ និងទំហំផលប៉ះពាល់ ដើម្បីសហការជាមួយគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដោះស្រាយការស្តារឡើងវិញជូនប្រជាពលរដ្ឋរងគ្រោះ។

ក្រោយក្តាប់បានសភាពការណ៍ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធាន គណៈកម្មាធិការជាតិគ្រប់​គ្រ​ង​គ្រោះ​មហន្តរាយ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានដឹកនាំក្រុមការងារ និងនាំយកសម្ភារ ចុះសំណោះសំណាលសួរសុខទុក្ខ និងចែកស្រូវពូជដល់បងប្អូនប្រជាពលរដ្ឋរងការខូចខាតដោយសា​​រ​ទឹកជំនន់ទន្លេមេគង្គ ចំនួន ២.៣៧២គ្រួសារ ដោយក្នុងមួយគ្រួសារ ទទួលបាន គ្រាប់ស្រូវពូជ ចំនួន ១០០គ.ម និងថវិកា ចំនួន ១០ម៉ឺនរៀល ដែលប្រព្រឹត្តិទៅនៅថ្ងៃទី ១១ វិច្ឆិកា ឆ្នាំ២០២០ ក្នុងបរិវេណមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តក្រចេះ ។

សេវាពេញនិយម
បណ្ណាល័យព័ត៌មាន
លេខអគ្គិភ័យ016 717 129 017 448 348
លេខសង្គ្រោះគ្រោះថ្នាក់ចរារចរណ៍015 836 969 077​ 747 496
លេខទទួលព័ត៌មាន(ប៉ូលីស)0977780014
សេវាថ្មីៗ

KRATIE WEATHER

ព័ត៌មានជាប់ទាក់ទង

អាសយដ្ឋាន: តិរិវិថីសុរាម្រិត សង្កាត់ក្រចេះ ក្រុងក្រចេះ

អ៊ីមែល : info@kratie.gov.kh

លេខទូរស័ព្ទ : (+855)

© 2020

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តក្រចេះ

កែប្រែចុងក្រោយ : 2 ថ្ងៃមុន