រដ្ឋបាលខេត្តក្រចេះ

Kratie Administration

រដ្ឋបាលខេត្តក្រចេះ

Kratie Administration

រដ្ឋបាលខេត្តក្រចេះ ត្រៀមរួចរា​ល់​ ក្នុងការសម្រួល និង​ដឹកជញ្ជូនពលករខ្មែរមកពីថៃ

ដោយ ឌី សំបូររ័ត្នចំនួនទស្សនា (236)

សម្រា​ប់ខេត្តក្រចេះ ក្រុមការងាររដ្ឋបាលខេត្ត កំពុងរងចាំទទួលបងប្អូនប្រជាលពលរដ្ឋ និងពលករខ្មែរ ដែលវិលត្រឡប់ពីព្រះរាជាណាចក្រថៃ មកកាន់ភូមិសាស្ត្រខេត្តក្រចេះ តាមច្រកព្រំដែនខេត្តឧត្តរមានជ័យ ខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង ។

យោងតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងក្រសួងសុខាភិបាល ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ បានដឹកនាំកិច្ចប្រជុំ​ ដើម្បីចាត់តាំងក្រុមការងារបន្ទាន់មួយ ក្នុងការសម្របសម្រួលដឹកជញ្ជូនប្រជាពលរដ្ឋ និងពលករខ្មែរ មកកាន់ភូមិសាស្ត្រខេត្តក្រចេះ ក្រោយពីមានករណីឆ្លងជាសហគមន៍នៃជំងឺកូវីត១៩ ក្នុងខេត្តសាមុតសាខន ព្រះរាជាណាចក្រថៃ ។ ឯកឧត្តម ក៏បានផ្តាំផ្ញើដល់ក្រុមការងារឱ្យយកចិត្តទុកដាក់ពីសុខភាព និងសុវត្ថិភាព បងប្អូនពលករ ឱ្យបានម៉ត់ចត់ជាទីបំផុត ។ សម្រាប់អ្នកដែលធ្វើដំណើរមកកាន់ខេត្តក្រចេះ សូមធ្វើការទំនាក់ទំនងក្រុមការងារខេត្ត តាមរយៈលេខទូរស័ព្ទខាងក្រោម៖​
១. ច្រកព្រំដែនអន្តរជាតិ អូរស្មាច់ ខេត្តឧត្តរមានជ័យ

  • លោក ចេង គឹម ជប់                   ០៨៨ ៦៥៩ ៥៥៦៦
  • លោកវរសេនីយ៍ទោ សើន រតន៍            ០៩៧ ៧៤៩ ៥៩៧៨

២. ច្រកទ្វាអូរបីជាន់ ខេត្តបន្ទាយមានជ័យ

  • លោកវេជ្ជបណ្ឌិត ថន តាំងលេង        ០១៧ ៥៨៣ ៣៥៦
  • លោកវរសេនីយ៍ឯក គង់ យ៉ាណូ          ០៩៧ ៧៤៥ ៤៧២៥

៣. ច្រកព្រំដែនអន្តរជាតិដូង ស្រុកកំរៀង ខេត្តបាត់ដំបង

  • លោក សួន ដានី                      ០៩៧ ២៦២ ៦០៥០
  • លោកវរសេនីយ៍ឯក ប៊ុត បូ               ០៩៧ ៦៨៨ ៨៨៧៩
សេវាពេញនិយម
បណ្ណាល័យព័ត៌មាន
លេខអគ្គិភ័យ016 717 129 017 448 348
លេខសង្គ្រោះគ្រោះថ្នាក់ចរារចរណ៍015 836 969 077​ 747 496
លេខទទួលព័ត៌មាន(ប៉ូលីស)0977780014
សេវាថ្មីៗ

KRATIE WEATHER

ព័ត៌មានជាប់ទាក់ទង

អាសយដ្ឋាន: តិរិវិថីសុរាម្រិត សង្កាត់ក្រចេះ ក្រុងក្រចេះ

អ៊ីមែល : info@kratie.gov.kh

លេខទូរស័ព្ទ : (+855)

© 2021

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តក្រចេះ

កែប្រែចុងក្រោយ : 1 សប្ដាហ៍មុន