រដ្ឋបាលខេត្តក្រចេះ

Kratie Administration

សិក្ខាសាលាស្តីពីការពង្រឹងគុណភាព និងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ តាមយន្តការច្រកចេញ-ចូលតែមួយ

ដោយ SokMeanចំនួនទស្សនា (43)

(កំពត)៖ នាព្រឹកថ្ងៃចន្ទ ១២រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៨ លោក ប៉ឹល កុសល អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពតបានអញ្ជើញចូលរួមក្នុងពិធីបើកសិក្ខាសាលាស្តីពីការពង្រឹងគុណភាព និងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ តាមយន្តការច្រកចេញ-ចូលតែមួយនៅសាលប្រជុំសាលាខេត្តអគារខាងជើង។ ពិធីនេះស្ថិតក្រោមអធិបតីភាព លោកជំទាវ ទេព បូរ៉ាមីន រដ្ឋលេខាធិការក្រសួងរៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដី។

អញ្ជើញចូលរួមក្នុងអង្គសិក្ខាសាលានេះ រួមមាន ឯកឧត្តម លោកជំទាវ តំណាងអគ្គនាយកដ្ឋាននៃក្រសួងរៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដី និងលោក លោកស្រី តំណាងមន្ទីរចំនួន០៨ មកពីរាធានីភ្នំពេញ ខេត្តកំពត ខេត្តតាកែវ ខេត្តកែប ខេត្តព្រះសីហនុ ខេត្តកោះកុង ខេត្តកំពង់ស្ពឺ និងខេត្តកណ្តាល សរុបចំនួន១០៩រូប។

អង្គសិក្ខាសាលារៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយនីតិវិធីថ្មីៗ សេចក្តីសម្រេចរបស់អង្គសន្និបាតក្រសួងរៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីឆ្នាំ២០១៧ និងពិភាក្សាចំណុចខ្លាំង បញ្ហាប្រឈម ដើម្បីកែលម្អការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ព្រមទាំងធុរជន ស្របតាមសេចក្តីត្រូវការ ក៏ដចជាគោលនយោបាយរបស់រាជរដ្ឋាភិបាល ពិសេសដើម្បីសម្រេចគោលដៅនៃអភិក្រមដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គឺធ្វើឲ្យបានច្រើន ធ្វើឲ្យលឿន និងធ្វើឲ្យមានតម្លាភាព៕

ប្រេងសាំង(លីត្រ)៣.៤០០​៛
ប្រេងម៉ាស៊ូត (លីត្រ)៣.៤៥០៛
អង្គផ្កាម្លិះ (គីឡូក្រាម)៣.០០០៛
អង្គសែនក្រអូប (គីឡូក្រាម២.៨០០៛
ពោតក្រហម គ្រាប់ (គីឡូក្រាម)១.៣០០៛
ពោតស គ្រាប់ (គីឡូក្រាម)២.៤០០៛
ម្សៅមី (គីឡូក្រាម)២.៧០០៛
ដំឡូងមីស្ងួន (គីឡូក្រាម)៦៨២៛
ដំឡូងមីសើម (គីឡូក្រាម) ២៧៧៛
អត្រាប្តូរប្រាក់
រូបិយប័ណ្ណឯកតាទិញ
ដុល្លារអាមេរិចUSD/KHR
ដុល្លារអូស្រ្តាលីAUD/KHR២៨៩០
ដុល្លារកាណាដាCAD/KHR៣០១៩
ហ្វ្រង់ស្វីសCHF/KHR៣៩៨៩
យ៉ន់ចិននៅហុងកុងCNH/KHR៦០៣
យ៉ន់ចិនCNY/KHR៦០៣
អ៊ឺរ៉ូEUR/KHR៤៥៥៣
ផោនអង់គ្លេសGBP/KHR៥២៥៤
ដុល្លារហុងកុងHKD/KHR៥១៤
រ៉ូពីឥណ្ឌូនេស៊ីIDR/KHR១០០០២៨៦
ប៉ូលីស117
អគ្គីភ័យ666
សង្គ្រោះ119
H1N1 Hotline012 488 981
012 836 868

PHNOM PENH WEATHER

ព័ត៌មានជាប់ទាក់ទង

ផ្លូវលេខ 1, ទល់មុខស្ពានថ្មចាស់បាត់ដំបង

អ៊ីមែល : info@kampot.gov.kh

លេខទូរស័ព្ទ : (+855)33 932 894

© 2019

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តក្រចេះ

កែប្រែចុងក្រោយ : 1 ខែមុន