រដ្ឋបាលខេត្តក្រចេះ

Kratie Administration

រដ្ឋបាលខេត្តក្រចេះ

Kratie Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

គោលដៅទេសចរណ៍ វត្ដឈើខ្មៅ

ដោយ Adminចំនួនទស្សនា (267)

វត្ដឈើខ្មៅ  មានទីតាំងស្ថិតនៅតាមបណ្ដោយតំបន់ព្រៃលិចទឹក នៃបឹងទនេ្លសាបលើទួលមួយ ក្នុងភូមិកោះ ជីវាំង ឃុំព្រៃចាស់ ស្រុកឯកភ្នំ  ខេត្ដបាត់ដំបងដែលមានចំងាយ ៥៤.១០ គ.ម ដោយគិតចាប់ពីសាលាខេត្ដបាត់ដំបង រហូតទៅដល់វត្ដ។ ភ្ញៀវទេសចរណ៍អាចធ្វើដំណើរទៅកាន់ទីនោះដោយមធ្យោបាយ កាណូត អូប័រ ដោយប្រើរយៈ ពេលប្រហែល ៤ៈ៣០ ម៉ោង ឬ ៥ៈ០០ ម៉ោងនៅរដូវវស្សា។ វត្ដឈើខ្មៅមានទីតាំងភូមិសាស្ដ្រកូអរដោនេ X : 339019,  Y : 1476368    ។
វត្ដឈើខ្មៅ មានទីតាំងនៅលើទួលមួយ ដែលកាលពីដើមឡើយលើទួលនេះសំបូរទៅដោយដើមឈើខ្មៅ ហើយគេបានកាប់ឈើនោះ យកមកធ្វើព្រះវិហារ ទើបគេអោយឈ្មោះថាវត្ដឈើខ្មៅ។ វត្ដឈើខ្មៅបានសាងសង់នៅឆ្នាំ ១៨៨៧  ជំនាន់ព្រះគ្រូចៅអធិការព្រះនាម សឿ   ហើយទួលនេះគឺជាទួលសក្ដិសិទ្ធិនៅក្នុងតំបន់ទនេ្លសាប ទោះបីជា មានទឹកជំនន់ធំប៉ុណ្ណាក៏ទួលដែលសាងសង់ព្រះវិហារនេះពុំដែលលិចទឹកទេ  ហេតុនេះទើបអ្នកស្រុកប្រសិទ្ធិនាមថា ទួល អណ្ដែត។ 
វត្ដឈើខ្មៅ ជាវត្ដបុរាណមួយ ដែលសាងសង់នៅតំបន់ព្រៃរនាម។ នៅរដូវប្រាំងព្រះវិហារនេះ មើលទៅដូចជា ប្រាសាទមួយនៅកណ្ដាលព្រៃ ដែលលេចធ្លោទៅលើអាកាស។   នៅលើទួលនេះមានសល់ទូក ង មួយដែលគេកសាង ឡើងតាំងពីពេលកកើតវត្ដដែលទូកនោះធ្វើពីឈើគគី ដែលដុះនៅលើទួលនោះ ហើយមានបារមីមិនដែលចាញ់ទេ ពេល ប្រណាំងម្ដងៗ។

បណ្ណាល័យព័ត៌មាន
សេវាថ្មីៗ
លេខអគ្គិភ័យ016 717 129 017 448 348
លេខសង្គ្រោះគ្រោះថ្នាក់ចរារចរណ៍015 836 969 077​ 747 496
លេខទទួលព័ត៌មាន(ប៉ូលីស)0977780014

KRATIE WEATHER

ព័ត៌មានជាប់ទាក់ទង
ថ្ងៃ​ព្រហស្បតិ៍, 25 ខែ​តុលា, 2018
ថ្ងៃ​ព្រហស្បតិ៍, 25 ខែ​តុលា, 2018
ថ្ងៃ​ព្រហស្បតិ៍, 25 ខែ​តុលា, 2018

ផ្លូវលេខ 1, ទល់មុខស្ពានថ្មចាស់បាត់ដំបង

អ៊ីមែល : info@kampot.gov.kh

លេខទូរស័ព្ទ : (+855)33 932 894

© 2019

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តក្រចេះ

កែប្រែចុងក្រោយ : 1 ថ្ងៃមុន